ព្រះត្រៃបិដក ភាគ ៥១

​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​អ្នកមាន​ប្រាជ្ញា​យល់​ត្រូវ​ ​១​ ​មានតម្រិះ​ត្រូវ​ ​១​ ​មានសំដី​ត្រូវ​ ​១​ ​មានការ​ងារ​ត្រូវ​ ​១​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​មាន​ព្យាយាម​ត្រូវ​ ​១​ ​មានស្មារតី​ត្រូវ​ ​១​ ​មានការ​ដំ​កល់​ចិត្ត​មាំ​ត្រូវ​ ​១​ ​មានការ​ដឹង​ត្រូវ​ ​១​ ​មានការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​រមែង​បានបុណ្យ​ច្រើន​។​

​ចប់​ ​បុគ្គល​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636864568431312622
ទៅកាន់ទំព័រ៖