ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​តែង​កក់ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​លញ់​នូវ​ផែនដី​ ​ដោយ​អាចម៍គោ​ស្រស់​ ​ក្រាល​ដោយ​ស្បូវ​ទាំងឡាយ​ដ៏​ខៀវ​ ​ហើយ​ដេក​ក្នុង​ចន្លោះ​ ​នៃ​គំនរ​ដីខ្សាច់​ផង​ ​ក្នុង​ចន្លោះ​រោង​ភ្លើង​ផង​។​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​តែង​ក្រោក​ឡើង​ ​៣​ ​ដង​ ​ក្នុង​រាត្រី​នោះ​ ​ហើយ​ផ្គង​អញ្ជលី​ ​នមស្ការ​ចំពោះ​ភ្លើង​ថា​ ​យើង​ទាំងឡាយ​ ​បន្សាត់​បង់​នូវ​បាប​នឹង​លោក​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ ​បន្សាត់​បង់​នូវ​បាប​នឹង​លោក​ដ៏​ចំរើន​ ​ទើប​ញុំាង​ភ្លើង​ឲ្យ​ឆ្អែត​ ​ដោយ​ទឹកដោះ​រាវ​ ​និង​ប្រេង​ ​និង​ទឹកដោះខាប់​ដ៏​ច្រើន​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ក៏​ញុំាង​ព្រាហ្មណ៍​ទាំងឡាយ​ ​ឲ្យ​ឆ្អែត​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​បន្សាត់​បង់​នូវ​បាប​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ការ​បន្សាត់​បង់​នូវ​បាប​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​រមែង​មាន​ដោយឡែក​ ​ការ​បន្សាត់​បង់​នូវ​បាប​ ​ក្នុង​អរិយវិន័យ​ ​រមែង​មាន​ដោយឡែក​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636864568963873083
ទៅកាន់ទំព័រ៖