ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​បន្សាត់​បង់​បាប​ ​ក្នុង​អរិយវិន័យ​ ​តើ​ដូចម្តេច​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ការ​បន្សាត់​បង់​បាប​ ​ក្នុង​អរិយវិន័យ​ ​បែប​ណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​នូវ​ធម៌​បែប​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​របស់​បាណាតិបាត​ ​តែង​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​បាណាតិបាត​ ​បន្សាត់​បង់​បាណាតិបាត​។​ ​ផល​ដ៏​លាមក​ ​របស់​អទិន្នាទាន​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​អទិន្នាទាន​ ​បន្សាត់​បង់​អទិន្នាទាន​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636864569160014301
ទៅកាន់ទំព័រ៖