ព្រះត្រៃបិដក ភាគ ៥១
ផលដ៏លាមក របស់កាមេសុមិច្ឆាចារៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវកាមេសុមិច្ឆាចារៈ បន្សាត់បង់កាមេសុមិច្ឆាចារៈ។ ផលដ៏លាមក របស់មុសាវាទ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមុសាវាទ បន្សាត់បង់មុសាវាទ។ ផលដ៏លាមក របស់បិសុណាវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបិសុណាវាចា បន្សាត់បង់បិសុណាវាចា។ ផលដ៏លាមក របស់ផរុសវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវផរុសវាចា បន្សាត់បង់ផរុសវាចា។ ផលដ៏លាមករបស់សម្ផប្បលាបៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវសម្ផប្បលាបៈ បន្សាត់បង់សម្ផប្បលាបៈ។
ID: 636864569358375647
ទៅកាន់ទំព័រ៖