ព្រះត្រៃបិដក ភាគ ៥១

​បុគ្គល​ជា​មិច្ឆាសតិ​ ​រមែង​មាន​មិច្ឆាសមាធិ​ ​បុគ្គល​ជា​មិច្ឆាសមាធិ​ ​រមែង​មាន​មិច្ឆា​ញាណៈ​ ​បុគ្គល​ជា​មិច្ឆា​ញាណៈ​ ​រមែង​មាន​មិច្ឆា​វិមុត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិជ្ជា​ជា​ប្រធាន​ក្នុង​ការ​ជួប​ប្រសព្វ​នូវ​ពួក​កុសលធម៌​ ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ក៏​គង់​ជាប់​តាម​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រកបដោយ​វិជ្ជា​ ​ជា​អ្នកចេះដឹង​ ​រមែង​មាន​សម្មាទិដ្ឋិ​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​រមែង​មាន​សម្មាសង្កប្បៈ​ ​បុគ្គល​ជា​សម្មាសង្កប្បៈ​ ​រមែង​មាន​សម្មាវាចា​ ​បុគ្គល​ជា​សម្មាវាចា​ ​រមែង​មាន​សម្មា​កម្មន្តៈ​ ​បុគ្គល​ជា​សម្មា​កម្មន្តៈ​ ​រមែង​មាន​សម្មាអាជីវៈ​ ​បុគ្គល​ជា​សម្មាអាជីវៈ​ ​រមែង​មាន​សម្មា​វាយាមៈ​ ​បុគ្គល​ជា​សម្មា​វាយាមៈ​ ​រមែង​មាន​សម្មាសតិ​ ​បុគ្គល​ជា​សម្មាសតិ​ ​រមែង​មាន​សម្មាសមាធិ​ ​បុគ្គល​ជា​សម្មាសមាធិ​ ​រមែង​មាន​សម្មា​ញាណៈ​ ​បុគ្គល​ជា​សម្មា​ញាណៈ​ ​រមែង​មាន​សម្មា​វិមុត្តិ​។​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​នាំឲ្យ​សាបរលាប​ទៅ​នេះ​មាន​ ​១០​ ​យ៉ាង​។​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​រមែង​មាន​មិច្ឆាទិដ្ឋិ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ ​អកុសលធម៌​ទាំងឡាយ​នោះ​ ​របស់​បុគ្គល​ជា​សម្មាទិដ្ឋិ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636864546038821845
ទៅកាន់ទំព័រ៖