ព្រះត្រៃបិដក ភាគ ៥១
សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវការបន្សាត់បង់ដ៏ប្រសើរ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ការបន្សាត់បង់ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាដូច្នេះថា ផលដ៏លាមក របស់បាណាតិបាត មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបាណាតិបាត បន្សាត់បង់បាណាតិបាត។ ផលដ៏លាមករបស់អទិន្នាទាន មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអទិន្នាទាន បន្សាត់បង់អទិន្នាទាន។
ID: 636864569737067307
ទៅកាន់ទំព័រ៖