ព្រះត្រៃបិដក ភាគ ៥១

​ផល​ដ៏​លាមក​ ​របស់​អភិជ្ឈា​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​អភិជ្ឈា​ ​បន្សាត់​បង់​អភិជ្ឈា​។​ ​ផល​ដ៏​លាមក​ ​របស់​ព្យាបាទ​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​ព្យាបាទ​ ​បន្សាត់​បង់​ព្យាបាទ​។​ ​ផល​ដ៏​លាមក​ ​របស់​មិច្ឆាទិដ្ឋិ​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​មិច្ឆាទិដ្ឋិ​ ​បន្សាត់​បង់​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​បន្សាត់​បង់​ដ៏​ប្រសើរ​។​
 [​៥៨​]​ ​គ្រានោះ​ឯង​ ​សគារវ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សគារវ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ ​ជា​ត្រើយ​ខាងអាយ​ ​អ្វី​ហ្ន៎​ ​ជា​ត្រើយ​ខាងនាយ​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636864570172512213
ទៅកាន់ទំព័រ៖