ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ព្រាហ្មណ៍​ ​ការ​សម្លាប់សត្វ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​សម្លាប់សត្វ​ ​ជា​ត្រើយ​ខាងនាយ​។​ ​កិរិយា​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​ពោល​ពាក្យ​កុហក​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​ជា​ត្រើយ​ខាងនាយ​។​ ​សំដី​ញុះញង់​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​សំដី​ញុះញង់​ ​ជា​ត្រើយ​ខាងនាយ​។​ ​សំដី​អាក្រក់​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​សំដី​អាក្រក់​ ​ជា​ត្រើយ​ខាងនាយ​។​ ​សំដី​រោយរាយ​ឥតប្រយោជន៍​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​សំដី​រោយរាយ​ឥតប្រយោជន៍​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ត្រើយ​ខាងអាយ​ ​ការ​មិន​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ត្រើយ​ខាងអាយ​ ​ការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការយល់​ខុស​ ​ជា​ត្រើយ​ខាងអាយ​ ​ការយល់​ត្រូវ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ជា​ត្រើយ​ខាងអាយ​ ​នេះ​ជា​ត្រើយ​ខាងនាយ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636864570346352156
ទៅកាន់ទំព័រ៖