ព្រះត្រៃបិដក ភាគ ៥១

​បណ្តា​មនុស្ស​ទាំងឡាយ​ ​ពួក​ជន​ណា​ ​បាន​ដល់​នូវ​ត្រើយ​ខាងនាយ​ ​(​ព្រះ​និព្វាន​)​ ​ពួក​ជន​នោះ​ ​មាន​ប្រមាណ​តិច​ ​ឯ​សត្វ​ក្រៅពី​នេះ​ ​រមែង​ស្ទុះ​ទៅកាន់​ត្រើយ​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​(​សត្វ​នេះ​ច្រើនជាង​)​។​ ​ពួក​ជន​ណា​ ​ប្រព្រឹត្ត​តាម​នូវ​ធម៌​ ​ក្នុង​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​ប្រពៃ​ ​ពួក​ជន​នោះ​ ​បាន​ឆ្លង​នូវ​វដ្តៈ​ជាទី​នៅ​នៃ​មច្ចុ​ ​ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ​ក្រៃពេក​ ​និង​ដល់​នូវ​ត្រើយ​ខាងនាយ​ ​គឺ​ព្រះ​និព្វាន​។​ ​បណ្ឌិត​គប្បី​លះបង់​នូវ​ធម៌​ខ្មៅ​ ​ចំរើន​នូវ​ធម៌​ស​ ​ចេញ​ចាក​អាល័យ​ ​អាស្រ័យ​នូវ​ព្រះ​និព្វាន​ដែល​មិន​មាន​អាល័យ​ ​សេចក្តី​ត្រេកអរ​បាន​ដោយ​កម្រ​ ​ក្នុង​វិវេក​ណា​ ​បណ្ឌិត​អ្នក​មិន​មាន​សេចក្តី​កង្វល់​ ​លះបង់​នូវ​កាម​ទាំងឡាយ​ ​ហើយ​ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ​ក្នុង​វិវេក​នោះ​ ​បណ្ឌិត​គប្បី​ធ្វើខ្លួន​ឲ្យ​ផូរផង់​ ​ចាក​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ទាំងឡាយ​។​ ​ចិត្ត​ដែល​ពួក​ជន​ណា​ ​ចំរើន​ល្អប្រពៃ​ហើយ​ ​ក្នុង​អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ទាំងឡាយ​ ​ពួក​ជន​ណា​ ​ត្រេកអរ​ក្នុង​ការ​លះបង់​សេចក្តី​ប្រកាន់​ ​ព្រោះ​មិន​ប្រកាន់​ ​ពួក​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ខីណាស្រព​ ​មាន​សេចក្តី​ ​(​រុងរឿង​)​ ​បរិនិព្វាន​ហើយ​ក្នុង​លោក​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636864570550833852
ទៅកាន់ទំព័រ៖