ព្រះត្រៃបិដក ភាគ ៥១

​ការ​ពោល​នូវ​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​ពោល​នូវ​ពាក្យ​ឥតប្រយោជន៍​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ត្រើយ​ខាងអាយ​ ​ការ​មិន​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ត្រើយ​ខាងអាយ​ ​ការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការយល់​ខុស​ ​ជា​ត្រើយ​ខាងអាយ​ ​ការយល់​ត្រូវ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ត្រើយ​ខាងអាយ​ ​នេះ​ត្រើយ​ខាងនាយ​។​
បណ្តា​មនុស្ស​ទាំងឡាយ​ ​ពួក​ជន​ណា​ ​បាន​ដល់​នូវ​ត្រើយ​ខាងនាយ​ ​(​ព្រះ​និព្វាន​)​ ​ពួក​ជន​នោះ​ ​មាន​ប្រមាណ​តិច​ ​ឯ​សត្វ​ក្រៅពី​នេះ​ ​រមែង​ស្ទុះ​ទៅកាន់​ត្រើយ​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​(​សត្វ​នេះ​ច្រើនជាង​)​។​ ​ពួក​ជន​ណា​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ក្នុង​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​ប្រពៃ​ ​ពួក​ជន​នោះ​ ​បាន​ឆ្លង​នូវ​វដ្តៈ​ជាទី​នៅ​នៃ​មច្ចុ​ ​ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ហើយ​ដល់​នូវ​ត្រើយ​ខាងនាយ​ ​គឺ​ព្រះ​និព្វាន​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636864571049052348
ទៅកាន់ទំព័រ៖