ព្រះត្រៃបិដក ភាគ ៥១
បណ្ឌិតគប្បីលះបង់នូវធម៌ខ្មៅ ចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិព្វាន ដែលមិនមានអាល័យ សេចក្តីត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ជាខីណាស្រព ឈ្មោះថា មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។
[៦០] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ផង សភាវៈមិនមែនជាប្រយោជន៍ផង ភិក្ខុគប្បីដឹងធម៌ផង ប្រយោជន៍ផង ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិ យ៉ាងនោះចុះ។
ID: 636864571376511078
ទៅកាន់ទំព័រ៖