ព្រះត្រៃបិដក ភាគ ៥១

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ទស​ក​និបាត​ ​
​ទ្វា​ទសម​ភាគ​
​ត​តិ​យ​បណ្ណា​សក​
​សមណ​សញ្ញា​វគ្គ​ ​ទី១​


 [​១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​សញ្ញា​ ​(​សេចក្តី​សំគាល់​របស់​សមណៈ​)​ ​៣​ ​យ៉ាង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​ធម៌​ ​៧​ ​ប្រការ​ឲ្យ​ពេញលេញ​បាន​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​(​បព្វជិត​គប្បី​ពិចារណា​រឿយ​ ​ៗ​ ​ថា​)​ ​អាត្មាអញ​នេះ​ ​កាន់​យក​នូវ​ភេទ​ផ្សេង​ ​(​អំពី​ភេទ​របស់​គ្រហស្ថ​)​ ​១​ ​ការប្រព្រឹត្តិ​ចិញ្ចឹមជីវិត​ ​របស់​អាត្មាអញ​ ​រមែង​ប្រព្រឹត្ត​ជាប់​ដោយ​បុគ្គល​ដទៃ​ ​១​ ​អាត្មាអញ​ ​គប្បី​ធ្វើ​អាកប្ប​កិរិយា​ផ្សេង​ ​(​អំពី​គ្រហស្ថ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​សញ្ញា​ ​៣​ ​យ៉ាងនេះ​ឯង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ញុំាង​ធម៌​ ​៧​ ​ប្រការ​ ​ឲ្យ​ពេញលេញ​បាន​។​ ​ធម៌​ ​៧​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នកធ្វើ​រឿយ​ ​ៗ​ ​ជានិច្ច​ ​ប្រព្រឹត្ត​មិន​ដាច់​ក្នុង​សីល​ទាំងឡាយ​ ​១​ ​ជា​អ្នក​មិន​មាន​សេចក្តី​លោភ​ ​១​ ​ជា​អ្នក​មិន​បៀតបៀន​ ​១​ ​ជា​អ្នក​មិន​មើលងាយ​គេ​ ​១​
ទំព័រទី ១ | បន្ទាប់
ID: 636864543794683487
ទៅកាន់ទំព័រ៖