ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគត ក៏ព្យាករនូវសេចក្តីនុ៎ះដូចសេចក្តីដែលមហាកច្ចានៈ បានព្យាករហើយ យ៉ាងនោះដែរ សេចក្តីនោះឯងនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។
[៦២] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វមិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសម្លាប់សត្វ នេះមិនមែនប្រយោជន៍ទេ
ID: 636864633934489189
ទៅកាន់ទំព័រ៖