ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អភិជ្ឈាមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ព្យាបាទមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មិច្ឆាទិដ្ឋិមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរដូច្នេះឯង លោភៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ទោសៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម មោហៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ព្រោះអស់លោភៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់ទោសៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់មោហៈ ទើបអស់ហេតុនៃកម្ម។
[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ទេ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ តើដោយអធិប្បាយ ដូចម្តេច។
ID: 636864634798508608
ទៅកាន់ទំព័រ៖