ព្រះត្រៃបិដក ភាគ ៥១
ម្នាលចុន្ទ ចុះពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងលោកនេះ ពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច ព្រាហ្មណ៍ទាំងនោះ តែងបបួលពួកសាវកថា នែបុរសអើយ អ្នកចូរមកអាយ កាលបើអ្នកក្រោកអំពីដំណេក ក្នុងវេលាព្រឹកព្រហាមហើយ គប្បីស្ទាបផែនដី បើអ្នកមិនស្ទាបផែនដីទេ គប្បីស្ទាបអាចម៍គោស្រស់ បើអ្នកមិនស្ទាបអាចម៍គោស្រស់ទេ គប្បីស្ទាបស្មៅស្រស់ បើអ្នកមិនស្ទាបស្មៅស្រស់ទេ គប្បីបម្រើភ្លើង បើអ្នកមិនបម្រើភ្លើងទេ គប្បីប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យ បើអ្នកមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យទេ គប្បីចុះត្រាំទឹកជាគំរប់ ៣ ដង នឹងពេលល្ងាច។
ID: 636864635858909260
ទៅកាន់ទំព័រ៖