ព្រះត្រៃបិដក ភាគ ៥១

 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទក្ខិណ​ជនបទ​ ​តែង​មាន​ពិធី​លាង​ឆ្អឹង​(​១​)​ ​ជា​ធម្មតា​ ​បាយ​ក្តី​ ​ទឹក​ក្តី​ ​បង្អែម​ក្តី​ ​ចំអាប​ក្តី​ ​វត្ថុ​ដែល​គប្បី​លិទ្ធ​ក្តី​ ​ទឹកដែល​គប្បី​ផឹក​ក្តី​ ​ការ​រាំ​ក្តី​ ​ច្រៀង​ក្តី​ ​ប្រគំ​ក្តី​ ​តែង​មាន​ក្នុង​ពិធី​លាង​ឆ្អឹង​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិធី​លាង​ឆ្អឹង​នុ៎ះ​ ​មាន​មែន​ ​តថាគត​មិន​ពោល​ថា​ ​ពិធី​លាង​ឆ្អឹង​នោះ​ ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​ពិធី​លាង​ឆ្អឹង​នោះ​ឯង​ ​ជា​របស់ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយៈ​ ​មិន​មានប្រយោជន៍​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះ​និព្វាន​ទេ​។​
​(​១​)​ ​ទំនៀម​ថា​ ​ពួក​មនុស្ស​ក្នុង​ទក្ខិណ​ជនបទ​នោះ​ ​មិនដែល​ដុត​ពួក​ញាតិ​ដែល​ស្លាប់​ហើយ​ទេ​ ​គ្រាន់តែ​ជីករណ្តៅ​កប់​ទុក​ក្នុង​ផែនដី​ ​លុះដល់​សាកសព​ទាំងនោះ​រលួយ​ហើយ​ ​ទើប​រើស​យក​ឆ្អឹង​មក​លាង​ ​ហើយ​ដាក់​ដំ​រៀប​តាមលំដាប់​ ​រួច​នាំគ្នា​បូជា​ដោយ​គ្រឿងក្រអូប​ ​និង​ផ្កា​កំរង​ជាដើម​ ​លុះដល់​ពេល​នក្ខត្តឫក្ស​ ​ក៏​នាំ​យក​ឆ្អឹង​ទាំងនោះ​មក​ ​ហើយ​យំខ្សឹកខ្សួល​ ​ទើប​នាំគ្នា​ទៅលេង​នក្ខត្តឫក្ស​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636864546967634970
ទៅកាន់ទំព័រ៖