ព្រះត្រៃបិដក ភាគ ៥១
            
        
        
            
            
                
                លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងជាព្រាហ្មណ៍ តែងឲ្យទាន តែងធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ហើយឧទ្ទិសថា ទាននេះ សូមឲ្យសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិត ពួកប្រេតទាំងឡាយ ជាញាតិសាលោហិត សូមបរិភោគនូវទាននេះ បពិត្រព្រះគោតមដ៏ចំរើន ចុះទាននោះ នឹងសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិតដែរឬទេ ប្រេតទាំងឡាយ ជាញាតិសាលោហិតនោះ នឹងបរិភោគនូវទាននោះ បានដែរឬទេ។ ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ទាននោះសម្រេចផលក្នុងទីគួរ មិនសម្រេចផលក្នុងទីមិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន ទីដែលគួរ តើដូចម្តេច ទីដែលមិនគួរ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ
            
            
         
        
            
                ID: 636864639560390973 
                
            
            
                ទៅកាន់ទំព័រ៖