ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ប្រសិនបើ​ ​ប្រេត​ជា​ញាតិសាលោហិត​នោះ​ ​មិនបាន​ទៅ​កើត​ក្នុង​ទីនោះ​ទេ​ ​ទាំង​ពួក​ប្រេត​ជា​ញាតិសាលោហិត​ ​ដទៃទៀត​របស់​គេ​ ​ក៏​មិនបាន​ទៅ​កើត​ក្នុង​ទីនោះ​ដែរ​ ​តើ​អ្នកណា​ ​បរិភោគ​ទាន​នោះ​។​ ​នែ​ព្រាហ្មណ៍​ ​ទីណា​ដែល​ស្ងាត់​ចាក​ប្រេត​ទាំងឡាយ​ ​ជា​ញាតិសាលោហិត​ដោយ​កាល​ជា​យូរអង្វែង​នេះ​ ​ទីនោះ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ ​គឺថា​មិនធ្លាប់​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​ធម្មតា​ ​អ្នកឲ្យ​ទាន​ ​មិនមែន​ជា​គ្មានផល​ទេ​។​ ​ឱ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពោល​កំណត់​ ​ក្នុង​ទី​មិន​គួរ​បាន​ដែរ​តើ​។​ ​អើ​ព្រាហ្មណ៍​ ​តថាគត​ពោល​កំណត់​ ​ក្នុង​ទី​មិន​គួរ​ ​បាន​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​ពោល​ពាក្យ​កុហក​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​មានចិត្ត​ព្យាបាទ​ ​មាន​សេចក្តី​យល់​ខុស​ ​ប៉ុន្តែ​បុគ្គល​នោះ​ ​ជា​អ្នកឲ្យ​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636864640334945274
ទៅកាន់ទំព័រ៖