ព្រះត្រៃបិដក ភាគ ៥១

សុន្ទរ​វគ្គ​ ​ទី៣​


 [​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​កម្ម​ល្អ​ផង​ ​កម្ម​មិនល្អ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មិនល្អ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​បាណាតិបាត​ ​អទិន្នាទាន​ ​កា​មេ​សុ​ ​មិច្ឆាចារ​ ​មុសាវាទ​ ​បិ​សុ​ណា​វាចា​ ​ផរុសវាចា​ ​សម្ផ​ប្ប​លា​បៈ​ ​អភិជ្ឈា​ ​ព្យាបាទ​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​មិនល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ល្អ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​ ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ការ​មិន​មាន​អភិជ្ឈា​ ​មិន​មាន​ព្យាបាទ​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ល្អ​។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636864641753936436
ទៅកាន់ទំព័រ៖