ព្រះត្រៃបិដក ភាគ ៥១
[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអរិយធម៌ (ធម៌ដ៏ប្រសើរ) ផង អនរិយធម៌ (ធម៌មិនប្រសើរ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អនរិយធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនរិយធម៌។ ម្នាលភិក្ខុទាំងឡាយ អរិយធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយធម៌។
[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងកុសលកម្មផង អកុសលកម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលកម្ម តើដូចម្តេច។
ID: 636864641991990052
ទៅកាន់ទំព័រ៖