ព្រះត្រៃបិដក ភាគ ៥១

​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អកុសលកម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសលកម្ម​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កុសលកម្ម​។​
 [​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ ​ដែល​មានប្រយោជន៍​ផង​ ​ឥតប្រយោជន៍​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ឥតប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មានប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​មានប្រយោជន៍​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636864642216812911
ទៅកាន់ទំព័រ៖