ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ អបចយគាមិធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អបចយគាមិធម៌។
[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខុទ្រយធម៌ (ធម៌ចំរើនសេចក្តីទុក្ខ) ផង សុខុទ្រយធម៌ (ធម៌ចំរើនសេចក្តីសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខុទ្រយធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខុទ្រយធម៌។ ម្នាលភិក្ខុទាំងឡាយ សុខុទ្រយធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខុទ្រយធម៌។
ID: 636864643226470660
ទៅកាន់ទំព័រ៖