ព្រះត្រៃបិដក ភាគ ៥១
[៨២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរឲ្យកើតឡើងផង ធម៌ដែលមិនគួរឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរឲ្យកើតឡើង តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរឲ្យកើតឡើង តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរឲ្យកើតឡើង។
[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរសេពផង ធម៌ដែលគេមិនគួរសេពផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរសេព តើដូចម្តេច។
ID: 636864644251089265
ទៅកាន់ទំព័រ៖