ព្រះត្រៃបិដក ភាគ ៥១
គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេមិនគួរសេព។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេគួរសេព តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេគួរសេព។
[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរចំរើនផង ធម៌ដែលមិនគួរចំរើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលមិនគួរចំរើន តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរចំរើន។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរចំរើន។
[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរធ្វើឲ្យច្រើនផង ធម៌ដែលគេមិនគួរធ្វើឲ្យច្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរធ្វើឲ្យច្រើន តើដូចម្តេច។
ID: 636864644493493130
ទៅកាន់ទំព័រ៖