ព្រះត្រៃបិដក ភាគ ៥១
វៀរស្រឡះចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង ទើបគួរសេពគប់។ (ក្នុងទីនេះ បណ្ឌិតត្រូវរាប់សូត្រ មាន ២០០ សូត្រជាដើម ដោយអំណាចបេយ្យាលៈ) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរគប់រកឡើយ... គួរគប់រក... មិនគួរចូលទៅអង្គុយជិត... គួរចូលទៅអង្គុយជិត... ជាបុគ្គលមិនគួរបូជា... គួរបូជា... មិនគួរសរសើរ... គួរសរសើរ... មិនគួរគោរព... គួរគោរព... មិនគួរកោតក្រែង... គួរកោតក្រែង... មិនគួរប្រោសប្រាណ... គួរប្រោសប្រាណ... មិនបរិសុទ្ធ... បរិសុទ្ធ... មិនគ្របសង្កត់នូវមានះ... គ្របសង្កត់នូវមានះ... មិនចំរើនដោយប្រាជ្ញា... ចំរើនដោយប្រាជ្ញា... រមែងបានបាបច្រើន... រមែងបានបុណ្យច្រើន។
ID: 636864645447167677
ទៅកាន់ទំព័រ៖