ព្រះត្រៃបិដក ភាគ ៥១

​បញ្ច​ម​បណ្ណា​សក​
​បឋម​វគ្គ​ ​ទី១​


 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំទៅ​ទំលាក់​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​អ្នកមាន​ចិត្តអាក្រក់​ ​អ្នកមាន​បាតដៃ​ប្រឡាក់​ដោយ​ឈាម​ ​តាំងនៅ​ខ្ជាប់​ក្នុង​ការ​សម្លាប់​រឿយ​ ​ៗ​ ​មិនដល់​នូវ​សេចក្តី​អាណិតអាសូរ​ ​ចំពោះ​សព្វ​សត្វ​ទាំងឡាយ​ ​១​ ​ជា​អ្នក​លួច​ទ្រព្យ​គេ​ ​គឺថា​ជា​អ្នក​កាន់​យក​នូវ​គ្រឿងឧបករណ៍​ ​ជា​សម្បត្តិ​នៃ​បុគ្គល​ដទៃ​ដែលគេ​មិនបាន​ឲ្យ​ ​ពោល​គឺ​ការ​លួច​ ​ដែល​ជា​ទ្រព្យ​ឋិតនៅ​ក្នុង​ស្រុក​ក្តី​ ​ឋិតនៅ​ក្នុង​ព្រៃ​ក្តី​ ​១​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​អ្នក​ដល់​នូវ​ការប្រព្រឹត្តិ​កន្លង​ចំពោះ​ស្រ្តី​ទាំងឡាយ​ ​ដែល​មាន​មាតា​រក្សា​ ​បិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រី្ត​រក្សា​ ​ញាតិ​រក្សា​ ​ធម៌​រក្សា​ ​ជា​ស្រ្តី​មាន​ប្តី​ ​មាន​អាជ្ញា​ ​(​កំណត់ទុក​)​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្រ្តី​ដែល​មាន​គេ​បំពាក់​កម្រងផ្កា​ ​១​ ​ជា​អ្នក​និយាយ​កុហក​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ញាតិ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​សេនី​ក្តី​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636864645930425318
ទៅកាន់ទំព័រ៖