ព្រះត្រៃបិដក ភាគ ៥១
ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបព្រមដោយធម៌ ១០ នេះឯង នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ ១ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនលួចទ្រព្យគេដែលជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលដទៃ ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនឲ្យ ពោលគឺការលួច ១ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុ មិច្ឆាចារ អ្នកមិនដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា
ID: 636864646606503987
ទៅកាន់ទំព័រ៖