ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​ជា​អ្នក​យល់​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​
 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​។​បេ​។​ ​ជា​អ្នក​យល់​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636864647479663929
ទៅកាន់ទំព័រ៖