ព្រះត្រៃបិដក ភាគ ៥១
ជាអ្នកយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។
[៩២] ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកមិនក្លៀវក្លាគ្រប់គ្រងផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ។បេ។ ជាអ្នកយល់ខុស។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា គ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកក្លៀវក្លាគ្រប់គ្រងផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា គ្រប់គ្រងផ្ទះ។
ID: 636864659048065604
ទៅកាន់ទំព័រ៖