ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺសេចក្តីចំរើននៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល។
ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនកាន់យកសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ដែលជាសម្បត្តិ ឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី
ID: 636864663454027610
ទៅកាន់ទំព័រ៖