ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​កិរិយា​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​មិនទាន់​ទទួលផល​នៃ​កម្ម​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​អកុសលកម្ម​ទាំងនោះ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​កាយ​កម្ម​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​វិបត្តិ​ ​គឺ​ទោស​នៃ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​វិបត្តិ​ ​គឺ​ទោស​របស់​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​គឺ​ទោស​របស់​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​កាយ​កម្ម​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636864664752921903
ទៅកាន់ទំព័រ៖