ព្រះត្រៃបិដក ភាគ ៥១
ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ច្រើនដោយអភិជ្ឈា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ជាអ្នកយល់ខុស ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទានដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១
ID: 636864668285753969
ទៅកាន់ទំព័រ៖