ព្រះត្រៃបិដក ភាគ ៥១
មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថ្នាំក្អួតនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា តថាគតនិងសំដែងនូវថ្នាំក្អួតដ៏ប្រសើរនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ... ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ។បេ។ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេច តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថា បានក្អួតមិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម
ID: 636864548624229722
ទៅកាន់ទំព័រ៖