ព្រះត្រៃបិដក ភាគ ៥១
បបួលអ្នកដទៃក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ យល់ត្រូវដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
[១០១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤០យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្ត ក្នុងការសម្លាប់សត្វ ១ ពោលសរសើរគុណ នៃការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១
ID: 636864669313772769
ទៅកាន់ទំព័រ៖