ព្រះត្រៃបិដក ភាគ ៥១

​បបួល​អ្នកដទៃ​ក្នុង​ការ​មិន​ព្យាបាទ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​មិន​ព្យាបាទ​ ​១​ ​ពោល​សរសើរគុណ​នៃ​ការ​មិន​ព្យាបាទ​ ​១​ ​ជា​អ្នក​យល់​ត្រូវ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការយល់​ត្រូវ​ ​១​ ​ពេញចិត្ត​ក្នុង​ការយល់​ត្រូវ​ ​១​ ​ពោល​សរសើរគុណ​នៃ​ការយល់​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាង​ ​នេះឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ឈ្មោះថា​ ​រក្សាទុក​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​គាស់រំលើង​ ​ផ្តាច់ផ្តិល​ចោល​ហើយ​.​.​.​ ​ឈ្មោះថា​ ​រក្សាទុក​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​មិនបាន​គាស់រំលើង​ ​ផ្តាច់ផ្តិល​ចោល​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២០​ ​យ៉ាង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣០​ ​យ៉ាង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាង​ ​ឈ្មោះថា​ ​រក្សាទុក​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​គាស់រំលើង​ ​ផ្តាច់ផ្តិល​ចោល​ហើយ​.​.​.​ ​ឈ្មោះថា​ ​រក្សាទុក​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​មិនបាន​គាស់រំលើង​ ​ផ្តាច់ផ្តិល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​រក្សាទុក​នូវ​ខ្លួន​ ​ដែល​មាន​កុសលធម៌​ ​មិនបាន​គាស់រំលើង​ ​ផ្តាច់ផ្តិល​ចោល​ឡើយ​។​

​ចប់​ ​ទុតិយវគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636864671119126029
ទៅកាន់ទំព័រ៖