ព្រះត្រៃបិដក ភាគ ៥១
[១០៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១០៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ១ បុឡុវកសញ្ញា ១ វិនីលកសញ្ញា ១ វិបុព្វកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតកសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
ID: 636864672013637192
ទៅកាន់ទំព័រ៖