ព្រះត្រៃបិដក ភាគ ៥១

​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​និ​ព្វិ​ទា​ជា​ប្រយោជន៍​ ​មាន​និ​ព្វិ​ទា​ ​ជា​អានិសង្ស​ ​និ​ព្វិ​ទា​ ​មាន​វិ​រាគៈ​ជា​ប្រយោជន៍​ ​មាន​វិ​រាគៈ​ជា​អានិសង្ស​ ​វិ​រាគៈ​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ជា​ប្រយោជន៍​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ជា​អានិសង្ស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​សីល​ទាំងឡាយ​ជាកុសល​ ​តែង​បរិបូណ៌​ ​ដើម្បី​ព្រះ​អរហត្ត​ ​តាមលំដាប់​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​អ​វិប្បដិសារៈ​ ​ចូរ​កើត​ដល់​អាត្មាអញ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​ ​តែង​កើតឡើង​ដល់​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​មិន​មាន​វិប្បដិសារៈ​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​បា​មុ​ជ្ជៈ​ ​ចូរ​កើតឡើង​ដល់​អាត្មាអញ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បា​មុ​ជ្ជៈ​ ​តែង​កើតឡើង​ដល់​បុគ្គល​អ្នក​មិន​មាន​វិប្បដិសារៈ​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​បា​មុ​ជ្ជៈ​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​បីតិ​ ​ចូរ​កើតឡើង​ដល់​អាត្មាអញ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ ​តែង​កើតឡើង​ដល់​បុគ្គល​មាន​បា​មុ​ជ្ជៈ​ ​នេះ​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636864677050655293
ទៅកាន់ទំព័រ៖