ព្រះត្រៃបិដក ភាគ ៥១
សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យបរិបូណ៌ ដើម្បីចេញអំពីទីមិនមែនជាត្រើយ ទៅកាន់ត្រើយ គឺព្រះនិព្វាន ដោយប្រការដូច្នេះ។
[១១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈមិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិមិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិមិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈមិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិមិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យចាកឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ
ID: 636864677666130496
ទៅកាន់ទំព័រ៖