ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
[១១១] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីលហើយ តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ
ID: 636864678222872340
ទៅកាន់ទំព័រ៖