ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បា​មុ​ជ្ជៈ​ ​កាលបើ​បា​មុ​ជ្ជៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បា​មុ​ជ្ជៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​បីតិ​ ​កាលបើ​បីតិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​បីតិ​ ​តែង​បរិបូណ៌​ដោយ​ឧប​និស្ស័យ​នៃ​បស្ស​ទិ្ធ​ ​កា​លបើបស្ស​ទ្ធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បស្ស​ទ្ធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សុខៈ​ ​កាលបើ​សុខៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សុខៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​និ​ព្វិ​ទា​ ​កាលបើ​និ​ព្វិ​ទា​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​និ​ព្វិ​ទា​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​វិ​រាគៈ​ ​កាលបើ​វិ​រាគៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិ​រាគៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636864679239690499
ទៅកាន់ទំព័រ៖