ព្រះត្រៃបិដក ភាគ ៥១
ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
[១១៣] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាង ណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ។ សេចក្តីវិនាសទាំង ១១ យ៉ាង តើអ្វីខ្លះ។ គឺមិនបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណវិសេសដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់ភិក្ខុនោះ មិនផូរផង់ ១ ប្រកបដោយសេចក្តីស្មានថា បានក្នុងព្រះសទ្ធម្ម ១ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ ១
ID: 636864679456232884
ទៅកាន់ទំព័រ៖