ព្រះត្រៃបិដក ភាគ ៥១
ត្រូវអាបត្តិណាមួយដ៏សៅហ្មង ១ លះបង់សិក្ខា ហើយត្រឡប់មកដើម្បីភេទថោកទាប ១ ប៉ះនឹងរោគធ្ងន់ខ្លាំង ១ ដល់នូវការឆ្កួត រវើរវាយចិត្ត ១ ធ្វើកាលកិរិយាទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាងណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ។
[១១៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នេះ មានដែរឬ
ID: 636864679879007065
ទៅកាន់ទំព័រ៖