ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អាវុសោ​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​សេចក្តី​នេះ​។​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​សេចក្តី​នេះ​ ​ដោយបទ​ទាំងនេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងនេះ​ដល់​ខ្ញុំ​ ​ដូចជា​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ដែរ​។​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​អត្ថ​ ​និង​ព្យញ្ជនៈ​របស់​ព្រះ​សាស្តា​ ​និង​សាវ័ក​ត្រូវគ្នា​ ​សមគ្នា​ ​មិនបាន​ខុសគ្នា​ ​ដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​ក្នុង​បទ​ដ៏​ប្រសើរ​នេះ​ឡើយ​។​
 ​[​១១៥​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​មាន​ដែរ​ឬ​ ​ដូចជា​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចក្ខុ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សោតៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សទ្ទៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ឃានៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​គន្ធៈ​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636864681442636500
ទៅកាន់ទំព័រ៖