ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​ដែល​គប្បី​កំចាត់​បង់​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​
 [​១១​]​ ​គ្រានោះ​ ​ភិក្ខុ​ ​១​ ​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​អសេក្ខៈ​ ​អសេក្ខៈ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​អសេក្ខៈ​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សម្មាទិដ្ឋិ​ ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មាសង្កប្បៈ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មាវាចា​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មា​កម្មន្តៈ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មាអាជីវៈ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មា​វាយាមៈ​ជា​អសេក្ខៈ​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636864549491669336
ទៅកាន់ទំព័រ៖