ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​សន្ធៈ​ ​គំនិត​របស់​សេះ​អាជានីយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សន្ធៈ​ ​សេះ​អាជានីយ​ដ៏​ចំរើន​ ​ដែលគេ​ចង​ក្បែរ​ក្រង់​ ​នៃ​ស្រូវដំណើប​ ​រមែង​មិន​គិតថា​ ​ស្រូវដំណើប​ ​ស្រូវដំណើប​ទេ​។​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​សន្ធៈ​ ​ព្រោះថា​ ​សេះ​អាជានីយ​ដ៏​ចំរើន​ ​ដែលគេ​ចង​ក្បែរ​ក្រង់​នៃ​ស្រូវ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ក្នុងថ្ងៃនេះ​ ​នាយ​សារថី​អ្នកបង្ហាត់​សេះ​ ​នឹង​ឲ្យ​អញ​ធ្វើ​នូវ​ហេតុ​ដូចម្តេច​ ​អញ​នឹង​ធ្វើ​តប​ទៅវិញ​ ​ដូចម្តេច​។​ ​សេះ​ដែលគេ​ចង​ក្បែរ​ក្រង់​នៃ​ស្រូវ​នោះ​ ​រមែង​មិន​នឹក​ថា​ ​ស្រូវដំណើប​ ​ស្រូវដំណើប​ទេ​។​ ​ម្នាល​សន្ធៈ​ ​សេះ​អាជានីយ​ដ៏​ចំរើន​ ​តែង​ពិចារណា​ ​នូវ​ការ​ចាក់​ដោយ​ជន្លួញ​យ៉ាងនេះ​ថា​ ​ដូចជា​បំណុល​ ​ដូចជា​ចំណង​ ​ដូចជា​សេចក្តី​សាបសូន្យ​ ​ឬដូច​ជា​ទោស​។​ ​ម្នាល​សន្ធៈ​ ​បុរស​អាជានីយ​ដ៏​ចំរើន​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636864690382177812
ទៅកាន់ទំព័រ៖