ព្រះត្រៃបិដក ភាគ ៥១
មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ហេតុយ៉ាងនេះ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចំរើនអ្នកមានឈាន យ៉ាងនេះថា
យើងមិនស្គាល់ច្បាស់ អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។
[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន
ID: 636864691607897920
ទៅកាន់ទំព័រ៖