ព្រះត្រៃបិដក ភាគ ៥១

ប្រកបដោយ​សម្មាសតិ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មាសមាធិ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មា​ញាណៈ​ជា​អសេក្ខៈ​ ​ប្រកបដោយ​សម្មា​វិមុត្តិ​ជា​អសេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ ​(​ភិក្ខុ​)​ ​ជា​អសេក្ខៈ​ ​យ៉ាងនេះ​ឯង​។​
 [​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ជា​អសេក្ខៈ​នេះ​ ​មាន​ ​១០​ ​យ៉ាង​។​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ជា​អសេក្ខៈ​ ​១​ ​សម្មាសង្កប្បៈ​ជា​អសេក្ខៈ​ ​១​ ​សម្មាវាចា​ជា​អសេក្ខៈ​ ​១​ ​សម្មា​កម្មន្តៈ​ជា​អសេក្ខៈ​ ​១​ ​សម្មាអាជីវៈ​ជា​អសេក្ខៈ​ ​១​ ​សម្មា​វាយាមៈ​ជា​អសេក្ខៈ​ ​១​ ​សម្មាសតិ​ជា​អសេក្ខៈ​ ​១​ ​សម្មាសមាធិ​ជា​អសេក្ខៈ​ ​១​ ​សម្មា​ញាណៈ​ជា​អសេក្ខៈ​ ​១​ ​សម្មា​វិមុត្តិ​ជា​អសេក្ខៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ជា​អសេក្ខៈ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​សមណ​សញ្ញា​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636864549879221503
ទៅកាន់ទំព័រ៖