ព្រះត្រៃបិដក ភាគ ៥១

ទុតិយវគ្គ​ ​ទី២​


 [​១១៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ ​ទៅកាន់​ចារិក​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​មហា​នាម​សក្កៈ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​គ្រានោះ​ ​មហា​នាម​សក្កៈ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្កៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​នេះ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636864692875590428
ទៅកាន់ទំព័រ៖