ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​កាល​នៅ​ដោយ​វិហារធម៌​ផ្សេង​ ​ៗ​ ​តើ​គួរ​នៅ​ដោយ​វិហារធម៌​ ​ដូចម្តេច​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រ​មហា​នាម​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​បពិត្រ​មហា​នាម​ ​ការ​សួរ​នេះឯង​ ​ជា​កិច្ច​ដ៏​សមគួរ​ ​ដល់​ព្រះអង្គ​ជា​កុលបុត្រ​ហើយ​ ​ដ្បិតថា​ ​ព្រះអង្គ​ចូល​មក​គាល់​តថាគត​ ​ហើយ​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​កាល​នៅ​ដោយ​វិហារធម៌​ផ្សេង​ ​ៗ​ ​តើ​គួរ​នៅ​ដោយ​វិហារធម៌​ ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​បុគ្គល​ជា​អ្នកមាន​សទ្ធា​ ​បាន​ញុំាង​សទ្ធា​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​មិន​មាន​សទ្ធា​ ​១​ ​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ញុំាង​ព្យាយាម​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​ខ្ជិលច្រអូស​ ​១​ ​អ្នកមាន​សតិ​ខ្ជាប់ខ្ជួន​ ​ញុំាង​សតិ​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​ភ្លេច​សតិ​ ​១​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ ​បាន​ញុំាង​ចិត្ត​ដែល​តាំង​មាំ​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​១​ ​អ្នកមាន​ប្រាជ្ញា​ ​បាន​ញុំាង​ប្រាជ្ញា​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ ​១​។​ ​បពិត្រ​មហា​នាម​ ​កាលបើ​ព្រះអង្គ​បាន​តាំងនៅ​ក្នុង​ធម៌​ទាំង​ ​៥​ ​នេះ​ហើយ​ ​គប្បី​ចំរើន​នូវ​ធម៌​ ​៦​ ​យ៉ាង​ ​តទៅទៀត​។​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636864695385723999
ទៅកាន់ទំព័រ៖