ព្រះត្រៃបិដក ភាគ ៥១

​បច្ចោ​រោហ​ណិ​វគ្គ​ ​ទី២​


 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​គប្បី​ដឹង​ធម៌​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​ច្បាស់​សភាវៈ​មិនមែន​ធម៌​ផង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ដឹង​នូវ​ធម៌​ផង​ ​នូវ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ ​មិនមែន​ធម៌​ ​ ​សភាវៈ​ ​មិនមែន​ប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​គឺ​ ​មិច្ឆាទិដ្ឋិ​ ​មិច្ឆាសង្កប្បៈ​ ​មិច្ឆាវាចា​ ​មិច្ឆា​កម្មន្តៈ​ ​មិច្ឆាអាជីវៈ​ ​មិច្ឆា​វាយាមៈ​ ​មិច្ឆាសតិ​ ​មិច្ឆាសមាធិ​ ​មិច្ឆា​ញាណៈ​ ​មិច្ឆា​វិមុត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សភាវៈ​មិនមែន​ធម៌​ ​សភាវៈ​មិនមែន​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​និង​ប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​សម្មា​កម្មន្តៈ​ ​សម្មាអាជីវៈ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​សម្មាសមាធិ​ ​សម្មា​ញាណៈ​ ​សម្មា​វិមុត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ ​ហៅថា​ ​ប្រយោជន៍​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636864550548669793
ទៅកាន់ទំព័រ៖